សញ្ជប់សញ្ជឹង
សម្លឹងជើងមេឃដាច់កន្ទុយភ្នែក
សែនសង្វេគ
បេះដូងបងបែកប្រេះស្រាំ
ទោះច្រើនខែឆ្នាំ
បងខំបំភ្លេចក៏មិនរសាយ
មិនរសាយ
កាយចិត្តនៅក្រៀមក្រំ
ដូចរើសក្តីភ័យព្រួយអបលក្ខណ៍
មកដាក់ក្នុងទ្រូង
បេះដូងពួនស្រែកទួញយំ
ស្នេហ៍ប៉ះចំនឹងកុលាបខ្មៅ
ពោរពេញដោយបន្លាពិសមុត
ចាក់ដោតដួងចិត្តខ្ញុំរិតសោកសៅ
ជាប្រចាំ ព្រោះស្នាមរបួសជាជ្រោះសែនជ្រៅ
ជាសំណៅទុក្ខស្នេហ៍ឃោរឃៅ
ស្នេហ៍កុលាបខ្មៅ ខ្មៅទាំងចិន្តា
ខ្ញុំស្មារលាស្រី សាវាលាផ្កាអស់ក្លិន
តំណក់ទឹកភ្នែកដែលឈឺចាប់
ស្រអាប់មួយគ្រាអាចថ្លាវិញបាន
កាយកប់ពន្លិចបំបាត់ដានក្នុងឋានសុបិន
ក្នុងលោកនេះមិនខ្វះទេផ្កា
រីកស្រស់ត្រៀបត្រានៅក្នុងឧទ្យាន
ផ្សងសូមបានជួប សុខសាន្តស្នេហ៍មានភ្កី
ស្នេហ៍ភក្តី
ក្រោយអស់សង្ឃឹម
ខ្ញុំអាចញញឹមដោយចិត្តមុះមុត
ឈប់ស្រយុត ឈប់គិត ឈប់រំខាន..ហ៊ឺៗ
លាផ្កាខ្មៅ
កុំឱ្យសល់នៅមនោអារម្មណ៍ក្នុងប្រាណ
សូមផ្កាខ្មៅទៅឱ្យបាន
ជួបឋានងងឹតដូចចិត្តអូន
តំណក់ទឹកភ្នែកដែលឈឺចាប់
ស្រអាប់មួយគ្រាអាចថ្លាវិញបាន
កាយកប់ពន្លិចបំបាត់ដានក្នុងឋានសុបិន
ក្នុងលោកនេះមិនខ្វះទេផ្កា
រីកស្រស់ត្រៀបត្រានៅក្នុងឧទ្យាន
ផ្សងសូមបានជួប សុខសាន្តស្នេហ៍មានភ្កី
តំណក់ទឹកភ្នែកដែលឈឺចាប់
ស្រអាប់មួយគ្រាអាចថ្លាវិញបាន
កាយកប់ពន្លិចបំបាត់ដានក្នុងឋានសុបិន
ក្នុងលោកនេះមិនខ្វះទេផ្កា
រីកស្រស់ត្រៀបត្រានៅក្នុងឧទ្យាន
ផ្សងសូមបានជួប សុខសាន្តស្នេហ៍មានភ្កី
ស្នេហ៍ភក្តី..
Comment